ឆ្នាំ 1993: ចាប់ផ្តើម

ក្រុមហ៊ុន កម្ពុជាតេលា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 1993 ខណៈពេលដែលប្រទេសកម្ពុជាបានបោះឆ្នោតអាណត្តិដំបូង នៃរាជ រដ្ឋាភិបាលកម្ពុជា។ ក្នុងពេលនោះ ក្រុមហ៊ុនមានឈ្មោះថា កណ្តាល​ នីហរ័ណ អាហរ័ណ (Kadimex) មានទីតាំង​នៅក្នុងទីរួមខេត្តកណ្តាល។

 

ឆ្នាំ 1995: កម្ពុជាតេលា

ដោយយោងទៅតាមកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់អតិថិជន ក្នុងទីផ្សារសេរី ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយ អាជីវកម្ម និង ឈ្មោះពី Kadimex ទៅជាក្រុមហ៊ុនកម្ពុជាតេលា ក្នុងឆ្នាំ 1995។

ឈ្មោះ និង និមត្តសញ្ញាក្រមហ៊ុន ត្រូវបានយកលំនាំតាម ក្រុមហ៊ុនថ្នាក់ជាតិ នាទស្សវត្ស ឆ្នាំ 1960 ដែលមានឈ្មោះថា តេលាខ្មែរ ព្រមទាំងមាននិមត្តសញ្ញា រូបនាគព្រួសភ្លើង។

"តេលា" គឺជាឈ្មោះ បង្កើត ឡើងដោយ លោកសម្តេចព្រះសង្ឍរាជ ជួន ណាត ហៅកាត់ថា "តេលសិលា" ហើយមានន័យថា "ប្រេងឥន្ធនៈ"។ និមិត្តសញ្ញាក្រុមហ៊ុន មានផ្ទៃពណ៌លឿងពីក្រោយ មានរូបនាគក្បាលប្រាំ ព្រួសភ្លើងចេញមក​ហាក់ដូចជារូបព្រាបក្រហម ដែលផុសចេញពីសមុទ្រ ដែលតំណាងឲ្យ​ កិច្ចសហប្រតិបត្តិការ និង សាមគ្គីភាពដ៏ខ្លាំងក្លាមួយ។

បច្ចុប្បន្នក្រុមហ៊ុន មានទីតាំងស្ថិត នៅ អគារលេខ 24 វិថីយុទ្ធពលខេមរភូមិន្ទ​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានបុគ្គលិក ជាង 100 នាក់ ដែលមានជំនាញ និង ចំណេះដឹង តាមផ្នែកនីមួយៗផ្សេងៗគ្នា។

 

សម្មិផលសម្រេចបាន

ឆ្នាំ 1995: ការចាប់បដសន្ធិឡេីងរបស់ក្រុុមហ៊ុន

ឆ្នាំ 1996:​ ការដាក់អោយដំណេីរការមណ្ឌលឃ្លាំងស្តុកប្រេងព្រែកព្នៅ

ឆ្នាំ 1997: បង្កេីតសហគ្រាសដឹកជញ្ចូន នឹងចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស

ឆ្នាំ 1998: បង្កើត ក្រុមហ៊ុន​ Petroleum Group Investment Co., Ltd.

ឆ្នាំ 1999: ការបង្កេីតយាន្តដ្ឋានថែទាំ និងជួសជុលរថយន្ត

ឆ្នាំ 2000: សិក្ខាសាលាស្តីពី សេវាកម្មជួសជុល លើរថយន្តដឹលជញ្ជូនប្រេងឥន្ធនៈ

ឆ្នាំ 2001: ទទួលវិញ្ញាបនប័ត្រ ISO 9002:1994 ពីប្រទេសអង់គ្លេស

ឆ្នាំ 2002: បង្កើតផ្សារម៉ាត នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ឆ្នាំ 2003: ត្រូវបានតម្លើង ការទទួលស្គាល់គុណភាពស្តង់ដាពី  ISO 9002:1994 ទៅ ISO 9001:2000

ឆ្នាំ 2004: ទទួលវិញ្ញាបនប័ត្រ ពី វិទ្យាស្ថាន ប្រេងកាត អាមេរិក - American Petroleum Institute (API)

ឆ្នាំ 2006: ចាប់ផ្តើមដំណើរការ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ នៅកំពង់ផែ ខេត្តព្រះសីហនុ

ឆ្នាំ 2009: ត្រូវបានតម្លើង ការទទួលស្គាល់គុណភាពស្តង់ដាពី ISO 9001:2000 ទៅ ISO 9001:2008

ឆ្នាំ 2012: បានទទូលពានរង្វាន់ Europe Quality Award ពី Business Initiative Direction

ឆ្នាំ 2013: បានទទូលពានរង្វាន់ Best Enterprise Award ពី Europe Business Assembly in Oxford

អត្ថបទផ្សេងៗ