រចនាសម្ព័ន្ធគ្រប់គ្រង
ចាប់តាំង ពីក្រុមហ៊ុន កម្ពុជាតេលាបានបង្កើតឡើងក្នុងឆ្នាំ 1995 ក្រុមហ៊ុនទទូលបទពិសោធន៍ជោគជ័យជាច្រើន ព្រមទាំងបាន សម្រិតសម្រាំងធនធានមនុស្ស ដែលមានសម្ថភាពខ្ពស់ និង មានជំនាញច្បាស់លាស់។ ក្រុមហ៊ុនតែងតែទទួលស្គាល់ភាពប៉ិនប្រសព្វ ទេពកោសល្យ និងបច្ចេកទេសដ៏ប៉ិនប្រសព្វ តាមផ្នែកនីមួយៗតាមជំនាញ។
ដើម្បីឲ្យមានដំណើរការល្អ យើងបានប្រើយន្តការរួមគ្នា រវាងថ្នាក់គ្រប់គ្រង និង និយោជិត ដើម្បីជាកំលាំងជម្រុញក្នុងការអភិវឌ្ឍក្រុមហ៊ុន។
យើងបានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រង ដែលអាចធ្វើឲ្យក្រុមហ៊ុន ទទួលបានការរីកចំរើន និង ការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈគោលការប្រព័ន្ធតម្លាភាព។ រចនាសម្ព័ន្ធដ៏ល្អមួយនេះ បានធ្វើឲ្យយើងអាចធានា នូវប្រតិបត្តិការយ៉ាងរលូន និង សម្រេចរាល់ផែនការរបស់ក្រុមហ៊ុន ប្រកបភាពជោគជ័យ។
គោលការសំខាន់របស់ក្រុមហ៊ុន
គុណភាព នៃធនធានមនុស្ស គឺជាការវត្ថុដ៏មានតម្លៃវិសេសវិសាល របស់ក្រុមហ៊ុន។ ដើម្បីទាញយកអត្ថប្រយោជន៍នេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ ចំពោះបុគ្គលិកដែលមាន សម្ថភាពខ្ពស់ ដោយបានផ្តល់ឲ្យនូវឱកាសឲ្យបុគ្គលិក្រុមហ៊ុន ទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីអភិវឌ្ឍសម្ថតភាព និង ចំណេះដឹង។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលការណ៍ តម្លាភាព ការជឿទុកចិត្ត នឹងមិនប្រកាន់បក្សពួក ដើម្បីធានាបានភាពរលូន ទំនាក់ទំនងល្អរវាងបុគ្គលិក និង បុគ្គលិក។
ការបណ្តុះបណ្តាល និង អភិវឌ្ឍន៍
ការបំពេញចិត្តរបស់អតិថិជន គឺជាកត្តាចម្បងដែលយើងត្រូវយកចិត្តទុកដាក់ ដោយចាប់ផ្តើមពីការផ្តល់សេវាកម្មល្អ និងទំនិញមានគុណភាពខ្ពស់ ហេីយបុគ្គលិកគ្រប់ៗរូបសុទ្ធតែទទួលបានការ បណ្តុះបណ្តាល យ៉ាងហ្មត់ចត់ ក្នុងគោលបំណង អោយពួកគេយល់ច្បាស់ ពីការតាំងចិត្តដើម្បីផ្តល់សេវាកម្មដ៏ល្អចំពោះអតិថិជន។
ការចូលរួមរបស់បុគ្គលិក
យើងជ្រើសរើសបុគ្គលិក ដែលមានសម្ថភាពខ្ពស់ ចំណងចិត្តក្នុងចំពោះការងារ និងគោរពគោលការការងារក្រុមហ៊ុន។ បុគ្គលិកគ្រប់រូប ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យចូលរួមចំណែកលើគ្រប់វិស័យ ហើយយើងក៏យកចិត្តទុកដាក់ លើការចួលរួមរបស់ពួកគេ ដែលជាក្លាយជាផ្នែកមួយ នៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន។