តើអ្នករកជាវ ផលិតផលតេលា បានដោយរបៀបណា?

ដោយមានការទទួលស្គាល់ពីតម្រូវការ របស់អតិថិជន និង តម្រូវការប្រចាំថ្ងៃ តេលា បានផ្តល់ជាមធ្យោបាយ ច្រើនក្នុងការជាវ នឹង ទទួលសេវាកម្មតេលា លោកអ្នកអាច ជាវទិញ ផលិតផល របស់ក្រុមហ៊ុនយើងខ្ញុំ ដោយប្រើ សាច់ប្រាក់សុទ្ធ ឬ ដោយ ប្រើប្រាស់ Tela Fuel Card។ ដើម្បីភាពងាយស្រួល តេលា ក៏ទទួលការបង់ប្រាក់ តាមកាប្រើប្រាស់ Visa កាត និង កាតដកសាច់ប្រាក់ធនាគារ និង ប្រភេទកាតផ្សេងៗមួយចំនួនទៀត។

 

សម្រាប់ប្រតិបត្តិការ ពាណិជ្ជកម្ម និង អាជីវកម្មផ្សេងទៀត ការទូទាត់តាមរយៈ គណនីធនាគារពាណិជ្ជ បានផ្តល់សុវត្ថិភាព និង ងាយស្រួល។

ភាពស្រស់ស្រាយ រស់រាយរាក់ទាក់ របស់បុគ្គលិកយើងខ្ញុំ នឹង រង់ចាំសម្របសម្រួលក្នុងការបម្រើសេវា ដល់លោកអ្នក គ្រប់ ពេលវេលា និង ទីកន្លែង។

 

Pre-Paid Tela Fuel Card

អតិថិជនដែលមាន Tela Fuel Card នឹងរីករាយជាមួយការទទួលបាន អត្ថប្រយោជន៍ ជាច្រើន។ ការប្រើប្រាស់ Tela Fuel Card គឺជា វិធីដ៏សាមញ្ញ និង មានសុវត្ថិភាព ក្នុងការ ជាវលើផលិតផល និង សេវាកម្ម នៅស្ថានីយ៍តេលា ទាំង 743 ទូទាំងប្រទេស។ Tela Fuel Card មានតម្លៃចាប់ពី 5L 10L L25 រហូតដល់ 50L ជាមួយលេខកូដ សុវត្ថិភាពសម្ងាត់ សម្រាប់បញ្ជាក់ពីកម្មសិទ្ធ ក្នុងការប្រើប្រាស់។

 

តើលោកអ្នកអាចរកជាវផលិតផល និង សេវាកម្មតេលានៅឯណា?

 អតិថិជនរបស់តេលា នឹងបានទទូលការ បម្រើសេវាកម្ម រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជជីវៈ និង ជំនាញខ្ពស់ ពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដែលអ្នកបានធ្លាប់ ដែលកម្រនឹងមាន នៅកម្ពុជា។ អ្នកអាចរកស្វែងរកតេលាម៉ាត ដែលនៅជិតលោកអ្នកបំផុត តាមស្ថានីយ៍ដែលមានទីតាំង នៅទូទាំងប្រទេសកម្ពុជា។

អត្ថបទផ្សេងៗ