ប្រេងរំអិល

រោងចក្រប្រេងឥន្ធនៈកម្ពុជាតេលា បានផលិតនូវប្រេងរំអិលដែលមានគុណភាពខ្ពស់សម្រាប់ស្ទើរតែគ្រប់ប្រភេទឧស្សាហកម្មនិងពាណិជ្ជកម្ម។ រោងចក្រប្រេងឥន្ធនៈកម្ពុជាតេលាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 និងជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលទទួលបានពានរង្វាន់ ISO 9001: 2008 ការចុះឈ្មោះលេខ 36106 ដោយចក្រភពអង់គ្លេស UKAS និង API ការចុះបញ្ជីលេខ 2157 វិញ្ញាបនប័ត្រដោយវិទ្យាស្ថានប្រេងកាតអាមេរិកក្នុងឆ្នាំ 2004 ។

 

យីហោល្បីៗ ដូចជា Telaline, Telnergy & Telstar បានបង្កើតឡើងនូវកេរ្តិ៍ឈ្មោះសម្រាប់ភាពអាចជឿទុកចិត្តបាននិងមានដំណើរការល្អឥតខ្ចោះនៅក្នុងទីផ្សារកម្ពុជា។

ប្រេងសាំង

នៅតាមស្ថានីយ៍នីមួយ មានប្រេងសាំង ២ប្រភេទ គឺ Telsol Premium និង Telsol Extra។ គុណភាពនៃផលិតផល ទាំងពីរនេះត្រូវបានរចនាឡើង ដើម្បីជួយថែរក្សា រថយន្តដំណើរការ មានប្រសិទ្ធិភាពខ្ពស់។ Telsol Premium និង Telsol Extra ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការ ប្រព័ន្ធម៉ាស៊ីនម៉ូទ័រ។

អាន​បន្ត...

ប្រេងម៉ាស៊ូត

តេលាម៉ាស៊ូត មានគុណភាពខ្ពស់ ហើយលោកអ្នក អាចស្វែងរកបាន​នៅគ្រប់ ស្ថានីយ៍ តេលា ទូទាំងប្រទេស ។ តេលាម៉ាស៊ូតត្រូវបាន ផលិតឡើងសម្រាប់ ការប្រើប្រាស់ម៉ាស៊ីនរថនយ្ត និង គ្រឿងចក្រ ដែលដំណើរការជាមួយប្រព័ន្ធម៉ាស៊ូត។ តេលាម៉ាស៊ូតក៏មាន ប្រេងជំនួយសម្រាប់សម្អាត និង ជំនួយប្រព័ន្ធប្រេងដើម្បីអោយម៉ាស៊ីន មានកំលាំងខ្លាំងក្លា និង ដំណើរការយ៉ាងរលូន។

អាន​បន្ត...

ប្រេងកាត

ប្រេងកាត គឺជា ឥន្ធនៈរាវថ្លា ចម្រេញមកពី ប្រេង ជ័រធ្យូងថ្ម (កាកសំណល់ប្រេង)។ ជាទូទៅប្រេងកាតនេះ ត្រូវបានគេប្រើសម្រាប់យន្តហោះ ដែលមានប្រព័ន្ធ រ៉េអាទ័រ (Rocket Engines) យ៉ាងទូលំទូលាយ  និង សម្រាប់ចំអិនអាហារ ចង្កៀង ឧបករណ៍កម្តៅ និងជា សារធាតុប្រើប្រាស់ សំរាប់ការដុះលាងសំអាត ក៏ដូចជាលាយជាមួយវត្ថុធាតុផ្សេងៗ។

អាន​បន្ត...

តេលាហ្គាស់ (LPG)

តេលាហ្គាស់ (LPG)​ គឺជា ប្រភេទឥន្ធនៈគ្មានព័ណ៌ ហើយជាទូទៅត្រូវបានគេប្រើ​ប្រាស់ សម្រាប់ការចម្អិនអាហារ និង ការប្រើប្រាស់ ដើម្បីទ្រទង់ចំហេះ​ក្នុងវិស័យឧស្សាហកម្ម។ ក្នុងនាម ជាក្រុមហ៊ុនប្រេងឥន្ធនៈ​ ដែលឈានមុខគេ, កម្ពុជាតេលា បានផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ទាំងលក្ខណៈគ្រួសារ និងអាជីវកម្ម ដែលមានគុណភាពល្អដាច់គេនៅលើទីផ្សាររបស់កម្ពុជា។

 

តេលាហ្គាស់ជា ជម្រើសដ៏ល្អបំផុត ដោយសារតែ គុណភាព និង​ ការដែលមិនប៉ះពាល់ដល់បរិស្ថាន គ្មានខ្លិន និង គ្មានផ្សែង។ អ្វីដែលសំខាន់ជាងនោះ គឺការធានា សុវត្ថិភាព សម្រាប់អតិថិជន។ ធុងផ្ទុកហ្គាស់នីមួយៗរបស់តេលា ត្រូវបានឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ទៅលើសុវត្ថិភាព មុនពេល ចែកចាយ ទៅកាន់ទីផ្សារ។

អាន​បន្ត...

ជំពូក​រង

អត្ថបទផ្សេងៗ