សហគ្រាសដឹកជញ្ជូនរបស់ក្រុមហ៊ុន​តេលា​ត្រូវបានបង្កើតឡើងនៅឆ្នាំ 1997 ជាមួយនឹងគោលបំណងនៃ ការដឹកជញ្ជូន និងការ ចែកចាយ ផលិតផល ដល់អតិថិជន នៅក្នុងតំបន់ មួយចំនួនដោយយោងទៅតាម តម្រូវការខ្ពស់ នៃការប្រើប្រាស់ប្រេង។

  

សព្វថ្ងៃនេះ យើងមាន រថយន្តដឹកប្រេង ចំនួនជាង 300គ្រឿង ដែលកំពុងធ្វើការយ៉ាងសកម្ម ដើម្បីផ្តល់សេវា នៃ ការដឹកជញ្ជូន ផលិតផល ទៅចែកចាយចម្រាប់អតិថិជន នៅទូទាំងប្រទេស។ រថយន្តដឹក ត្រូវបាន បំពាក់ដោយ ប្រព័ន្ធ សុវត្ថិភាពខ្ពស់ ជាមួយនឹង ប្រព័ន្ធបូមប្រេង។

 

ដើម្បីឆ្លើយតបទៅនឹង តម្រូវការ អតិថិជន និង ដើម្បីពង្រីកទីផ្សារ ក្រុមហ៊ុនបាន ដាក់បញ្ចូលបន្ថែមទៀត នូវរថយន្តដឹកប្រេងថ្មីៗមួយចំនួន ជារៀងរាល់ឆ្នាំ។ ចាប់ពីឆ្នាំ 2009 រហូតដល់ ឆ្នាំ 2014 យើងបានបញ្ចូលរថយ្តដឹកប្រេង ចំនួន 130គ្រឿង។

 

រថយន្តដឹក ត្រូវបាន បំពាក់ដោយ បច្ចេកវិទ្យា ចុងក្រោយបំផុត ផលិតដោយក្រុមហ៊ុន នៅសហរដ្ឋ អាមេរិក។ កម្រិតទំហំនីមួយ ត្រូវបាន ក្រិតតាមខ្នាត ត្រឹមត្រូវ ស្របតាម ស្ដង់ដារអន្តរជាតិ និង ត្រូវបានត្រួតពិនិត្យ ដោយអាជ្ញាធរ ប្រេងកាតកម្ពុជា។

 

តាមអនុលោម ស្តង់ដារអន្តរជាតិ ISO 9001:2008 សមាសភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវបានទទួល នូវការត្រួតពិនត្យ អធិការកិច្ចសវនកម្ម លើផ្នែកសុវត្ថិភាពផងដេរ។ លើសពីនេះទៀត យើងបាន ប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់ ដ៏ម៉ឺងម៉ាត់ និង បទប្បញ្ញត្តិ សុវត្ថិភាព ដឹកជញ្ជូន ដែលមានចែង ដោយអាជ្ញាធរ ប្រេងកាតជាតិកម្ពុជា និង ពីក្រសួងសាធារណការ និង ដឹកជញ្ជូន។

អត្ថបទផ្សេងៗ