ប្រេងកាត គឺជា ឥន្ធនៈរាវថ្លា ចម្រេញមកពី ប្រេង ជ័រធ្យូងថ្ម (កាកសំណល់ប្រេង)។ ជាទូទៅប្រេងកាតនេះ ត្រូវបានគេប្រើសម្រាប់យន្តហោះ ដែលមានប្រព័ន្ធ រ៉េអាទ័រ (Rocket Engines) យ៉ាងទូលំទូលាយ  និង សម្រាប់ចំអិនអាហារ ចង្កៀង ឧបករណ៍កម្តៅ និងជា សារធាតុប្រើប្រាស់ សំរាប់ការដុះលាងសំអាត ក៏ដូចជាលាយជាមួយវត្ថុធាតុផ្សេងៗ។

 

ប្រេងកាត ត្រូវបានប្រើជាទូទៅសំរាប់ ម៉ាស៊ីនខ្នាតូច ដូចជា សម្រាប់ម៉ាស៊ីន Yamaha, Suzuki និង Tohatsu ជាពិសេស សម្រាប់ទូកនេសាទតូចៗ និង សម្រាប់ម៉ាស៊ីនដែលប្រើប្រព័ន្ធពីរួមគ្នា​ ពីសាំងទៅប្រេងកាត។

វាក៏សារធាតុរំលាយ ដ៏ល្អម្យា៉ង សំរាប់លាយជាមួយ សារធាតុផ្សេងៗ។ វាអាចបង្រាវ សារធាតុ កាំផូ អ៊ីយ៉ូត ផូស្វ័រ ជ័រ សាន់ធ័រ និង ក្រមួន ហើយក៏អាច ប្រើប្រាស់សំរាប់លាយ ជាមួយថ្នាំលាប ផ្សេងទៀតបាន។

 

ចង្កៀងប្រេងកាត ត្រូវបានប្រើជាទូទៅ សម្រាប់បំភ្លឺ នៅក្នុងតំបន់ជនបទ នៃអាស៊ី និងអាហ្រ្វិក ដែលគ្មានអគ្គីសនីគ្រប់គ្រាន់។ ប្រេងកាតប្រភេទគ្មានក្លិន ក៏ត្រូវបានគេប្រើ សម្រាប់ពង្រាវសារធាតុផ្សេងៗ និងប្រើជាថ្នាំសំលាប់សត្វល្អិត និង ស្មៅ។

សារធាតុពុលចេញពីប្រេងកាត: ការផិក ឬ លេបប្រេងកាត អាចបណ្តាលអោយមានគ្រោះថ្នាក់ ដល់បាត់បង់ជីវិត។ ប្រេងកាត មិនគួប្រើប្រាស់ សម្រាប់ ធាថ្នាំសំលាប់ចៃនោះទេ វាអាចបណ្តាលឱ្យរលាក និង ប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ សាប៊ូ ដែលធ្វើពីប្រេងកាតអាច បណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។

បម្រើបម្រាស់ម្រាប់ការកំសាន្ដ: ប្រេងកាត ត្រូវបានគេប្រើប្រាស់ សម្រាប់ការ ការសម្ដែងសៀក ដូចជាការព្រួសភ្លើង បោះដបភ្លើង... ។ល។

អត្ថបទផ្សេងៗ