តេលាហ្គាស់ (LPG)​ គឺជា ប្រភេទឥន្ធនៈគ្មានព័ណ៌ ហើយជាទូទៅត្រូវបានគេប្រើ​ប្រាស់ សម្រាប់ការចម្អិនអាហារ និង ការប្រើប្រាស់ ដើម្បីទ្រទង់ចំហេះ​ក្នុងវិស័យឧស្សាហកម្ម។ ក្នុងនាម ជាក្រុមហ៊ុនប្រេងឥន្ធនៈ​ ដែលឈានមុខគេ, កម្ពុជាតេលា បានផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ទាំងលក្ខណៈគ្រួសារ និងអាជីវកម្ម ដែលមានគុណភាពល្អដាច់គេនៅលើទីផ្សាររបស់កម្ពុជា។

 

តេលាហ្គាស់ជា ជម្រើសដ៏ល្អបំផុត ដោយសារតែ គុណភាព និង​ ការដែលមិនប៉ះពាល់ដល់បរិស្ថាន គ្មានខ្លិន និង គ្មានផ្សែង។ អ្វីដែលសំខាន់ជាងនោះ គឺការធានា សុវត្ថិភាព សម្រាប់អតិថិជន។ ធុងផ្ទុកហ្គាស់នីមួយៗរបស់តេលា ត្រូវបានឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ទៅលើសុវត្ថិភាព មុនពេល ចែកចាយ ទៅកាន់ទីផ្សារ។

 

 

តេលាហ្គាស់​មានលក្ខណះជាប្រភេទជាកំប៉ុង​ ធុងខ្នាតតូច និងខ្នាតធំ។ សម្រាប់ការប្រើប្រាស សម្រាប់សហគ្រាស ក្នុងស្រុកខ្នាត​តូច និង មធ្យម ប្រព័ន្ធធុង Ball Valve Tanks សុវត្តិភាព គឺត្រូវបានរៀបចំបំពាក់ ដល់ទីតាំងរបស់អតិថិជន ដោយក្រុមអ្នកបច្ចេគទេស ដែលមានជំនាញខ្ពស់។ សម្រាប់ការប្រើប្រាស់ ជាលក្ខណៈគ្រួសារ និង លក់រាយ តេលាហ្គាស់ មាន ធុងចំណុះ 15 Kg ទៅដល់ 50 Kg។

 

តេលាហ្គាស់សម្រាប់រថយន្ត(Autogas)

Autogas ផលិតឡើង ដោយមាន 30% Propane និង 70% Butane។ Autogas គឺ ប្រភេទប្រេងឥន្ធនៈ ដែលមានសុវត្ថិភាពបំផុតខ្ពស់ សម្រាប់ប្រើប្រាសជាមួយរថយន្ត។ Autogas ក៏ជាចម្រើសទីមួយសម្រាប់ អតិថិជន ក្នុងការប្រើប្រាស់ ជំនួសប្រេងសាំងបាន និងឥន្ធនៈផ្សេងៗផងដែរ។

 

លក្ខណៈពិសេស របស់​ Autogas គឺមានចំហេះល្អ ធ្វើឲ្យម៉ាស៊ីនដំណើការស្រួល ប្រសិទ្ធភាពខ្ពស់ និង កាត់បន្ថយការបំពុលបរិស្ថាន។

អត្ថបទផ្សេងៗ